លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០២ រួមមាន៖ ១-ពិភាក្សាលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ២-បញ្ហាផ្សេងៗ ។ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន